ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សារ Peypey Dy មួយ​នេះ​ហែក​កេរ្តិ៍ ពេជ្រ សោភា ឬ​យ៉ាងណា ?

ភ្នំពេញ៖ នៅខាងក្រោមនេះជាសម្តីទាំងស្រុងរបស់​តារាល្បីឈ្មោះ Peypey Dy ដែលមាន​ខ្លឹមសារដូចខាង​ក្រោមនេះ៖ ​មាន​មនុស្ស​អាក្រក់ បាន​បង្កើត Fake profile ហើយ​ដាក់​រូបថត​ញុំ​និង​សង្សា​រញុំ ហើយ​ដើរ add ទៅ​គេ ហើយ​ធ្វើ​រឿង​មិន​សមរម្យ​ផ្សេងទៀត​…. ហើយ​ម្នាក់​នោះ​គឺ​ជា​តារាចំរៀង​ស្រី​ម្នាក់ ដែល​មាន​ប្រវត្តិ​មិនល្អ ជា​ស្រី​ដែល​មាន​កូន​រួចហើយ តែ​អោយ​កូន​ខ្លួនឯង ហៅ​ថា​មីង ព្រោះ​ខ្លាច​ធ្លាក់​កូដ​។ ហើយ​សំបក​ក្រៅ​ដូចជា​មនុស្ស​ល្អ ហើយ​ធ្លាប់​និយាយ​ប្រាប់​អ្នកកាសែត​ថា មិន​យកប្តី​គេ​ទេ តែ​ការពិត​ទាក់ទង​ប្តី​គេ រហូត​ដល់​ប្រពន្ធ​គេ​ដឹង ហើយ​ផ្ញើរ​សារ​មក​ជេរ​ទៀត មិនតែប៉ុណ្ណោះ ធ្លាប់​បាន​ទៅ​ដើរលេង​នៅ​កំពង់សោម​ជាមួយគ្នា​ទៀត​។ អ្វី​ដែល​រឹតតែ​ហួសចិត្ត គឺ​ធ្លាប់​លួច​ចេញពីផ្ទះ​ទាំង​កណ្តាលយប់ ជាច្រើន​ដង ទៅ​ដេក​ជាមួយ​ប្រុស​ស្នេហ៍​នៅផ្ទះ​គេ ហើយ​ពេល​ខ្លះ ញុំ​ជា​អ្នក​ចាក់សោរ​អោយ​ផ្ទាល់​តែម្តង​….! រហូតដល់​ពេល​នេះ បាន​ភ្ជាប់ពាក្យ​ហើយ តែ​បាន​លួច​ស្រលាញ់គ្នា​ជាមួយ​អ្នក Rap របស់​ខ្លួនឯង ទាំង​តារាចំរៀង​ស្រី​ម្នាក់​នោះ មាន​អាយុ​ចាស់​ជាង​ជិត 10 ឆ្នាំ​។ ជា​តារា​នឹង​គេ​ដែរ ហើយ​ធ្លាប់តែ​និយាយ​អប់រំ​គេ តែ​ធាតុពិត​គឺ​ស្អុយរលួយ និយាយ​តាម​ទូរទស្សន៍ សុទ្ធតែ​អប់រំ​រឿង​ចរាចរណ៍ តែ​ខ្លួនឯង​ជិះឡាន ស្លាក​លេខ​បណ្តោះអាសន្ន​ផុតកំណត់ ជិត 2 ឆ្នាំ​ហើយ​។ account ដែល fake នោះ គឺ​បង្កើត​ដោយ​មិត្ត​ម្នាក់​របស់​ញុំ ដែល​ត្រូវជា​អ្នកគាំទ្រ​របស់​តារាចំរៀង​ស្រី​ម្នាក់​ហ្នឹង ហើយ​កាលពី​មុន​គឺជា account របស់​ញុំ តែ​តារា​នោះ​បាន​យក account នោះ​ទៅ fake ហើយ​បាន ដូរ password ឆ្លាត​ដែរ​តែ​ប្រហែស​មិន hide info… ហើយ​គេ​បាន​ដូរ​ឈ្មោះ ហើយ​ធ្លាប់​យក account នោះ កាត់ត​រូប​ទេព បូ​ព្រឹក និង​បទ​ចំរៀង​ដែល​គេ​បាន copy ពី​បរទេស ផ្ញើរ​ទៅ page Anti Copy Song ដើម្បីអោយ​គេ troll ទេ​ពបូ​ព្រឹក ទាំង​ដែល​ខ្លួនឯង​ក៏ copy ពី​គេ​ដែរ​។ ញុំ​ដឹង​ព្រោះ​ញុំ​ធ្លាប់​ចូល​ទៅ account នោះ ហើយ​បាន​ឃើញ​គេ chat ទៅ ហើយក៏​បាន chat ទៅ​ជេរ​ប្រពន្ធដើម​របស់​គេ​ដែរ ទាំង​ខ្លួនឯង​ជា​អ្នក​ទាក់ទង​គេ​សោះ​។ ហើយ​ពេលនេះ មក fake profile ពួក​ញុំ ដោយ​យក​រូប​ពួ​កញុំ​ពី instagram មក post… ចង់​ផ្តាំ​ទៅ​តារា​ចំ​រឿងស្រី​ម្នាក់​ហ្នឹង​ថា កុំ​ថោកទាប​ខ្លាំងពេក គួរ​ធ្វើរ​អោយ​អ្នកដទៃ​គោរព​ផង បើ​ចង់​លេង​ជាមួយ​ពួក​ញុំ ញុំ​ស្វាគមន៍ ហើយ​ចាំ​មើល​ចុងក្រោយ​អ្នក​ណា​ត្រូវ​ខ្មាស់​គេ​…. ចង់​ប្រាប់​ថា​ញុំ​ស្រលាញ់គ្នា​ជាមួយ​អ្នក​ណា ថតរូប​បែប​ណា​គឺ​ញុំ​មិន​ខ្លាច​នឹង​អោយ​គេ​ដឹង​ទេ បើ​មិន​អញ្ចឹង មិនមែនញុំ post ទេ តែ​ចំពោះ​ស្រី​ម្នាក់​ហ្នឹង​វិញ មាន​អា​ថ៍កំ​បាំង​ច្រើនណាស់ បើ​មិន​ចង់​ខ្មាស់​គេ ឈប់​ធ្វើ​រឿង​ថោកទា​បចឹងទៅ បើ​មិន​ដូច្នេះ​ទេ ញុំ​នឹង post ជា clip ហើយ​និយាយ​អោយ​ចំឈ្មោះ​តែម្តង​….!!!!! ។​

​ដោយឡែក​មាន​សារ​មួយទៀត ដែល Peypey Dy បានសរសេរថា “​ធ្វើ​ដា​ក់ញុំ​ប៉ុណ្ណា ញុំ​នឹង​សង​វិញ​លើសពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ទៀត អោយ​អ្នក​ត្រូវ​ចាំ​ទុក​ផង​ថា មនុស្ស​ដូច​ញុំ មិន​ឆ​យ​អោយ​អ្នកណា​ធ្វើបាប​បាន​ដោយ​ងាយៗ​ទេ ហើយ​ញុំក៏​មិនមែន​ជា​មនុស្ស​ដែល​ចេះ​អត់ធ្មត់​ប៉ុន្មាន​ដែរ មុន​នឹង​ចង់​លេង​ជាមួយញុំ ប្រើ​ពេល​គិត​អោយបាន​ច្បាស់​សិន​ទៅ ព្រោះ​អ្នក​នៅស្ទើ​រណាស់​។ ត្រូវ​ដឹង​មួយ​ទៀត​ថា អ្នក​អាច Fake profile ពួ​កញុំ​បាន តែ​អ្នក​មិនបាន hide info ទេ ដូច្នេះ​អ្នក​កុហក​ខ្លួនឯង​មិន​បាន​ទេ សប្បាយចិត្ត​មែន​ទេ​??? សាង​បាប​ប៉ុណ្ណឹង​បាន​ហើយ​…. មនុស្សញុំ​គឺ​ចិត្ត​មិន​ដាច់​ទេ ទោះ​អ្នក​ណា​ល្អ​ឬ​អាក្រក់​ដាក់​ញុំ គឺ​ញុំ​ខឹង​គេ​បាន​តែ​មួយ​ឆាវ​ទេ តែបើ​ចង់​ឈ្នានីស ឬ​ចង់​ធ្វើបាប​ញុំ គឺ​ញុំ​មិន​ចុះចាញ់​ទេ ហើយ​ចំពោះ​រឿង​គុណ គឺ​ញុំ​ដឹងគុណ​ណាស់ ចំពោះ​អ្នក​ដែល​ធ្លាប់​ល្អ​ជាមួយញុំ តែបើ​ញុំ​អាក្រក់ កុំ​បន្ទោស​ថា​ញុំ​រមិល​គុណ ត្រូវ​សួរ​ខ្លួនឯង​សិន​ទៅ ថា​អ្នក​ធ្វើ​រឿង​អី​ខ្លះ​ដាក់​ញុំ ហើយ​សម​នឹង​ញុំ​ដឹងគុណ​អ្នក​ឬ​អត់​??? មួយ​រយះ​ពេលមុន មិនមែន​មាន​តែ​អ្នក​ទេ ដែល​មាន​គុណ​លើ​ញុំ​នោះ ញុំក៏​ធ្លាប់​លះបង់ និង​ធ្វើ​រឿង​មួយ​ចំនួន​ដើម្បី​អ្នក​ដូចគ្នា​។ ចំពោះ​រឿងអាស្រូវ​របស់​អ្នក គឺ​ញុំ​មិន​ធ្លាប់​ចង់​ទំលាយ​ទេ ព្រោះ​យ៉ាងណា​ក៏​គិត​ថា ជា​មនុស្ស​ដែល​ធ្លាប់មាន​ប្រវត្តិ​ល្អ​ជាមួយ​គ្នា តែ​អ្នក​បាន screenshot រូបថត​ពួក​ញុំ មក fake profile ក្នុង​បំណង​អី អ្នកដឹង​ខ្លួនឯង​ហើយ​។ ហើយ​ដឹង​ផង​ថា គឺ​កូនស្រី​អ្នក​បាន​ប្រាប់​ញុំ​ដោយ​ផ្ទាល់មាត់​ថា អ្នក​បាន screenshot រូប​ពួ​កញុំ​ទុក​ក្នុង iPad​។ មកដល់ពេលនេះ ចាត់ទុក​ថា​អ្នក​ឆ្លាត ដែល change profile pic ហើយ​លុប​រូបថត​អោប​ថើប​របស់​ពួក​ញុំ តែ​យ៉ាងណា​ក៏​នៅតែ​មាន​រូប​មួយចំនួន​មិនទាន់​លុប​ចេញ​ដែរ ដូច្នេះ ពេលនេះ ញុំ​សូម​ព្រមាន​អ្នក​ម្តងទៀត ឆាប់ remove រូប​ពួ​កញុំ​អោយ​អស់ បើ​ដល់​យប់​នេះ ញុំ​នៅតែ​ឃើញ​មាន​ទៀត កុំ​ថា​ញុំ​ឃោ​ឃៅ​….. មួយ​ឃ្លា​ចុងក្រោយ “​បើ​មិន​យល់​ថា​ខ្លួនឯង​ជា​តារា ក៏​គួរតែ​គិតថា ខ្លួន​គឺជា​ស្រី ដូច្នេះ​មុន​នឹង​ធ្វើ​អី កុំ​ពុតត្បុត​ពេក កម្ម​ពៀរ​ជាតិ​នេះ ទាន់ហន់​មិន​ចាំ​ស្អែក ឃើញ status នេះហើយ ពិចារណា​ទៅ ហើយ​អ្នក​ដែល​បាន​ស្គាល់​ម្នាក់​ហ្នឹង ជួយ​ប្រាប់​ម្នាក់​ហ្នឹង​អោយ​ដឹង​ផង​….!!!” ។​

​បញ្ជាក់​ផង​ដែរ​ថា Peypey ក្រៅពី​ពេជ្រ សោភា គ្មាន​តារា​ណា ដែល​ស្និទ្ធស្នាល់​នោះទេ ចឹង​សារ​នេះ ផ្ញើរ ជូន ពេជ្រ សោភា ឬ​យ៉ាងណា ? ឃើញ​សារ​នេះហើយ តើ​នាង​គិត​ដូច​ម្តេច​?
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Pich1_zps6df4b43d.png
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Pich2_zps601bef4c.png
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Peypey1_zps0b139a66.jpg

មតិយោបល់