ព័ត៌មានជាតិ

ប្រជាការពាសង្កាត់ឬស្សីកែវម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកស្លាប់នៅនិងកន្លែង

ភ្នំពេញ: ប្រជាការពារសង្កាត់ឬស្សីកែវម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវរថយន្តមួយគ្រឿង បានបើកវាជែង ជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹង ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាមោង៩ និង៣០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខបូរីពេញចិត្ត តាមបណ្តោយផ្លូវខាងសារិន ក្រុម១៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះឈ្មោះ បិល សុភស្ស ហៅធុច ភេទប្រុស អាយុ៤៦ឆ្នាំ មុរបរប្រជាការពារ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាកសីអវី ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2M-3708 បើកបរទិសដៅពីត្បូងទៅជើង វាជែងមិនប្រយ័ត្ន មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ ចូលទៅចំណីផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AW-0694 បើកបរដោយបុរសម្នាក់ ជនរងគ្រោះបញ្រ្ចាសទិសដៅគ្នា ពីត្បូងទៅជើងពេញទំហឹង បណ្តាលឲ្យ ខ្ទាតទៅលើចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកម្ចាស់រថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុម្ចាស់រថយន្តបង្ក ត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឬស្សីកែវ រីឯរថយន្ត និងម៉ូតូសមត្ថកិច្ចជំនាញ បានធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចារចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកមកតម្កល់ទុកនៅវត្តទួលសង្កែ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់