ព័ត៌មានជាតិ

ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តបត់លឿនពេក ជ្រុលចង្កូតទៅបុកខឿនផ្លូវផ្ទះប្រជាពលរដ្ឋ បែករាយពេញផ្លូវ

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោគ បានបើករថយន្តតូយូតាព្រូសមួយគ្រឿង បត់ស្តាំដៃលឿនពេក ក៏ជ្រុលចង្កូតទៅឃឿនផ្លូវផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបែករាយពេញផ្លូវ ចំណែករថយន្តរងការខូចខាតខ្ទេចកង់ម្ខាង ទៅមុខលេរួច។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបត្រឡោកបែក តាមបណ្តោយផ្លូវ៥៩៨កែងនិងផ្លូវ៣១៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេ ឃើញបុរសម្នាក់ បានបើករថយន្តតូយូតាព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-7189 បានបើកបរតាមបណ្តោយផ្លូវ៣១៥ ក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុខាងលើ បានបត់ស្តាំ ដៃមកផ្លូវ៥៩៨លឿនពេក ក៏ជ្រុលទៅបុកខឿនផ្លូវផ្ទះប្រជាពលរដ្ឋ បែករាយពេញផ្លូវ ចំណែករថយន្តបង្កបែកកង់ខាងមុខ ផ្នែកខាងស្តាំទៅមុខលេងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានឲ្យភាគីខាងរថយន្ត និងម្ចាស់ផ្ទះសម្របសម្រួលគ្នា ដោយខាងម្ចាស់រថយន្តបង្ក បានព្រមចេញថ្លៃជួសជុលខឿនផ្លូវឲ្យម្ចាស់វិញ ដើម្បីបញ្ចប់រឿងនៅ និងកន្លែងកើតហេតុ៕

មតិយោបល់