ព័ត៌មានកីឡា

វេស្ទើនភ្នំពេញ បន្តបរាជ័យ តែ អង្គរថាយហ្គឺរ សងសឹក ប៉ូលីស បានវិញ(វីដេអូ)

ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ សប្តាហ៍ទី១៧ ដោយក្រុម វេស្ទើនភ្នំពេញ បានចាញ់ ណាហ្គាវើល ០ទល់៣ ខណ:ដែល អង្គរថាយហ្គឺរ សងសឹក អគ្គស្នងការដ្ឋាននគរបាល់ជាតិ ហៅកាត់ប៉ូលិស បានវិញ ដោយលទ្ធផល ៣ទល់១ បន្ទាប់ពីជើងទី១ បានចាញ់ ១ទល់២ ។

ការសងសឹកបានសម្រេចពីសំណាក់ក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាប ទាំងបីគ្រាប់ រកបានដោយកីឡាករ តាំង សុភ័ក្រ្ត នៅនាទី២៥ កីឡាករជប៉ុន JOICHIRO នៅនាទី៥០ នឹងខ្សែបម្រើ ពៅ ភារិទ្ធ នាទី៦៣ នឹងការវាយបកបាន ១គ្រាប់ មកវិញរបស់បូលីស ពីសំណាក់កីឡាករ នួន បូរី នៅនាទី៧៨។ ចំណែកឯ ក្រុម ណាហ្គាវើល បានបន្តធ្វើឲ្យ វេស្ទើនភ្នំពេញ មិនទាន់ស្គាល់ពាក្យឈ្នះនោះ ធ្វើបានសម្រេចដោយកីឡាករបរទេសទាំងបីរូប រួមមាន INUI TATSURO, SUNG CHIHOON នឹង BISAN GEORGE ។

ដូច្នេះហើយ ក្រុមបាល់ទាត់ វេស្ទើនភ្នំពេញ បន្តឈរបាតតារាង ដោយមិនទាន់ស្គាល់ពាក្យឈ្នះ បានត្រឹមស្គាល់ស្មើម្តង ខណ:ដែល ណហ្គាវើល ឡើងមកឈរកំពូលតារាងបណ្តោះអាសន្ន រង់ចាំមើល បឹងកេត ប្រកួតជាមួយ វិសាខា ល្ងាចនេះសិន៕

https://www.youtube.com/watch?v=wAAS9E3QAsU

មតិយោបល់