ព័ត៌មានជាតិ

ម៉ូតូគ្លីក បោះពួយលឿន ជ្រុលទៅបុករថយន្តកូរូឡា ផុងជាប់កង់មុខ របួសធ្ងន់ម្នាក់

ភ្នំពេញ: យុវជនម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូយ៉ាងលឿន ក៏ជ្រុលទៅបុកជាប់ម៉ូតូនិងរថយន្ត ខណ:ដែលរថយន្ត កំពុងរយ៊ែរថយក្រោយ បម្រុងបើកចូលផ្ទះ កាលពីវេលាម៉ោង១០ និង៣៥នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅមុខវត្តតាំងកសាងខាងត្បូង ភូមិចម្ការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ម៉ូតូម៉ាក គ្លីក ពណ៌ស ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AN-1610 បើកបរដោយយុវជនម្នាក់ ។ ចំណែករថយន្ត ម៉ាក កូរ៉ូឡា សេរី២០០៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-4992 ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តត្រូវបានម្ចាស់ បើករយ៊ែរក្រោយ ចេញពីមុខផ្ទះគេ ក្នុងគោលបំណង បើកចូលទុកផ្ទះខ្លួនឯង ស្រាប់តែត្រូវម៉ូតូខាងលើ បើកដោយយុវជនម្នាក់ ធ្វើដំណើរពីជើងទៅត្បូង ល្បឿនលឿន ជ្រុលទៅបុក ចំផ្នែកចំហៀងខាងមុខ ជាប់កង់ម៉ូតូនិងរថយន្ត បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ សន្លប់ស្តូក ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះ រស្មី ហៅ ខឹម រ៉ានី ដឹកយកទៅព្យាបាល លុះដឹងខ្លួនជនរងគ្រោះ ងើបរត់គេចខ្លួនទៅបាត់។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញ រងចាំភាគីសងខាង ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

មតិយោបល់