ព័ត៌មានកីឡា

Andres Iniesta រកបានគ្រាប់ដំបូងនៅជប៉ុន នឹងជួយក្លិបទទួលបាន ៣ពិន្ទុ(វីដេអូ)

ក្នុងការបង្ហាញខ្លួនផ្លូវការ ៣លើក ពេលនេះ អតីតខ្សែបម្រើរបស់ក្រុម Barcelona អាចរកបានគ្រាប់ដំបូងរបស់ខ្លួន នាក្លិបថ្មី Vissel Kobe ក្របខណ្ឌបាល់ទាត់កំពូលជប៉ុន ក្នុងជ័យជម្នះ ២ទល់១ ជាមួយក្រុម Jubilo Iwata កាលពីម្សិលមិញ នាសប្តាហ៍ទី២១ ។

គ្រាប់បាល់នាំមុខេរបស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ Andres Iniesta នៅនាទី ១៦ នឹងគ្រាប់ទី២ រកបានដោយកីឡាករជប៉ុនKyogoFuruhash នៅនាទី ៥៦ ខណ:ដែលក្រុមភ្ញៀវមានឱកាសទាត់បាល់ ១១ម៉ែត្រ នៅនាទី ៨៤ ហើយធ្វើបានសម្រេចដោយកីឡាករKengoKawamata បន្ទាប់ពី Iniesta ជាអ្នកធ្វើឲ្យមានកំហុសនេះ។

ដូច្នេះហើយ នេះគឺជាគ្រាប់បាល់ដំបូងរបស់កីឡាករចាស់វស្សា ក្នុងការបង្ហាញខ្លួននាក្លិបថ្មី នៅប្រទេសជប៉ុន ក្នុងដំបន់អាសុី នឹងធ្វើឲ្យក្រុមទទួលបាន ៣ពិន្ទុ បន្ថែមសម្រាប់សប្តាហ៍ទី២១ ផងដែរ៕

//www.youtube.com/watch?v=4LR_1J6JhHA

មតិយោបល់