ស្ទឹងត្រែងៈ កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះរំកិល បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ខាវ ម៉ន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានរាយការណ៍ថាមានករណីមនុស្សស្លាប់អណ្តែតទឹកមកទើរនៅនិងដើមរំជែញ ក្បាលកោះកន្ធៅ ភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ពេលនោះកម្លាំងប៉ុស្តិ៍បានសហការជាមួយនគរបាលវរព្រំដែន៧០១ លោកមេភូមិកោះឈើទាលតូច បានចុះទៅដល់កន្លែងសាកសពដោយក្នុងថ្ងៃនោះអាកាសធាតុមិនអំណោយមេឃភ្លៀងខ្លាំងព្រមទាំងទឹកហូរខ្លាំងមិនអាចយកសាកសពទៅរៀបចំ បានកម្លាំងយើងបានត្រឡបមកវិញដោយបានផ្សពផ្សាយទៅដល់ប្រជាពលរដ្ឋខ្មែរដែលនៅប៉ែកខាងលើនិងប្រជាពលរដ្ឋឡាវផងដែរ។
ទើបនៅថ្ងៃទី១២ខែសីហាឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលសហកានិងប្រជាការពារព្រមទាំងលោកមេភូមិកោះឈើទាលតូចបានយកសាកសពទៅរៀចចំកប់នៅចំណុចក្បាលកោះកន្ធៅ តាមការសន្និដ្ធានសាកសពប្រហែលមានអាយុក្រោម៣០ឆ្នាំ(ភេទប្រុស)៕
មតិយោបល់