ភ្នំពេញៈ អគ្គិសនីកម្ពុជា បានជូនដំណឹងឲ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង១៖០៥នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ 133-F7 ដែលស្ថិតនៅ ផ្លូវលេខ៥៣០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បញ្ជាក់ថា មូលហេតុដោយសារមានកំហូចខ្សែបណ្តាញតង់ស្យុងទាប(LV)ក្រោមដី ដែលបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងតែធ្វើការជួសជុល ដើម្បីឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនម៉ោង២៖៣០នាទីរសៀលនេះ៕
មតិយោបល់