អង់គ្លេស: សមាជិកគណរដ្ឋមន្ត្រីស្រមោលរបស់បក្សប្រឆាំងអង់គ្លេសចំនួនបីរូបបន្ថែមទៀតហើយ ចុះចេញពីតំណែងដែល នឹងទៅចូលរួមជាមួយមិត្តរួមការងារ ១២នាក់ផ្សេងទៀតរបស់លោក Jeremy Corbyn ដើម្បីជម្រុញឱ្យលោកចុះចេញពីតំណែងដូចគ្នា ជាមេដឹកនាំគណបក្សពលករប្រឆាំងរបស់អង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២៧ មិថុនានេះ។
ការលាលែងពីតំណែង បន្ទាប់ពីភាពចលាចលកាលពីថ្ងៃអាទិត្យដែលបានចាប់ផ្តើមឲ្យលោករដ្ឋលេខាធិការបរទេសស្រមោល Hilary Benn និងលោក Corbyn មេបក្សប្រឆាំងពលកររបស់អង់គ្លេសចុះចេញពីតំណែងដូចគ្នាផងដែរ។
សមាជិកគណៈរដ្ឋមន្ត្រីស្រមោល ១១នាក់ផ្សេងទៀត បានបញ្ចេញប្រតិកម្មដោយបានប្រកាសពីការលាលែងរបស់ពួកគេ ក្នុងអំឡុងពេលថ្ងៃនេះ។
ព្រឹកនេះសមាជិកទាំងនោះ បានលាលែងពីតំណែងតាមលោករដ្ឋមន្រ្តីការបរទេសស្រមោល Diana Johnson, លោករដ្ឋមន្រ្តីក្រសួងសង្គមស៊ីវិលស្រមោល Anna Turley និងលោករដ្ឋមន្រ្តីកម្លាំងប្រដាប់អាវុធស្រមោល Toby Perkins។
ក្រោយមកដំណឹងសម្រាប់លោក Corbyn កាន់តែអាក្រក់ឡើងដោយមានដំណឹងថា លោក Chris Matheson សមាជិកសភាស្រមោល ដែលត្រូវបានលាចេញពីតំណែងជាលេខាធិការសភាឯកជនប្រចាំនៅក្រុមតុលាការស្រមោល។
លោក Matheson ដែលជាអតីតមន្រ្តីបង្រួបបង្រួមជាតិ ដែលបានឈ្នះកៅអីរបស់លោកដែលភាគច្រើននៃការបោះឆ្នោតតិចជាង ១០០សម្លេង៕
មតិយោបល់