ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លក្ខ័ណ៧ចំណុច ដើម្បីចូលរួមកម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា លើកទី៧

ភ្នំពេញ: ហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ បានប្រាប់បញ្ជាក់ពីលក្ខ័ណចំនួន៧ ដើម្បីបេក្ខជនបេក្ខនារីចូលរួមក្នុងកម្មវិធី«ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៧ ដែលចាប់ផ្ដើមចុះឈ្មោះចាប់ពីថ្ងៃនេះ។

បើតាមហ្វេសប៊ុកសម្ដេច ឲ្យដឹងថា បេក្ខជន បេក្ខនារី អាចចូលរួមដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៧ ឬ I Am a Role Model 7th ដើម្បីបង្ហាញ និងចែករំលែកអំពើល្អ នៃសកម្មភាពមនុស្សធម៌ក្នុងសង្គមជាតិ ដែលជាគំរូល្អដល់យុវជន និងប្រជាពលរដ្ឋទូទៅ។

កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងគាំទ្រ លើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេសយុវជនយុវនារីគ្រប់រូបឲ្យចូលរួមកសាងអំពើល្អកាន់តែច្រើនឡើងៗនៅក្នុងសង្គម ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

ហ្វេសប៊ុកសម្ដេច បញ្ជាក់ថា លក្ខ័ណចូលរួម មានទី១- ត្រូវមានគណនីហ្វេសប៊ុក (Facebook Account) ប្រើឈ្មោះ និងរូបថតពិតប្រាកដ ទី២- Like/Share Page សម្តេចតេជោ ទី៣- ធ្លាប់បានធ្វើ និងកំពុងបន្តធ្វើអំពើល្អក្នុងសង្គម ទី៤- ជាស្នាដៃរបស់ខ្លួនពិតប្រាកដ ឬជាស្នាដៃក្រុមការងាររួមគ្នា ទី៥- មិនមែនគ្រាន់តែជាគំនិតស្រមើរស្រមៃ ទី៦- មិនត្រូវលួចចម្លង (Copy) ស្នាដៃអ្នកដទៃ និងទី៧- ជ័យលាភីដែលធ្លាប់បានជាប់លេខ១ ដល់លេខ១០ (Top1 – Top10) ក្នុងកម្មវិធីនេះ ពីមុនមក គឺមិនអាចចូលរួមប្រកួតប្រជែងបានឡើយ។

សូម Upload វីដេអូឃ្លីប (Video Clip) ចម្រៀង កំណាព្យ និងរូបភាព មកកាន់គេហទំព័រសម្តេចតេជោ ដើម្បីចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ។

កម្មវិធីនេះ គឺចាប់ផ្តើមទទួលពាក្យប្រកួតប្រជែងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ។ សូមអានការណែនាំបន្ថែមក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវេបសាយសម្តេចតេជោ www.samdechhunsen.gov.kh ឬ ចុះឈ្មោះចូលរួម //spm.samdechhunsen.gov.kh/login.php

- I Am a Role Model 7th_11-08-16

មតិយោបល់