ភ្នំពេញៈ បុរសអនាថាម្នាក់ បានស្លាប់យ៉ាងអណោចអធ័ម នៅនឹងកន្លែង ខណៈកំពុងដើរឆ្លងត្រូវម៉ូតូមួយគ្រឿងមិនចាំម៉ាកបើកបុកពេញទំហឹងរួចលើកម៉ូតូជិះគេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសអនាថាមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរឆ្លងផ្លូវទិសដៅត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងមិនចាំម៉ាកបើកបរទិសដៅពីលិចទៅកើតបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកខាងម៉ូតូឃើញសភាពមិនស្រួលបានលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល បន្សល់ទុកសពជនរងគ្រោះស្លាប់យ៉ាងអាណោចអធ័មនៅនឹងកន្លែង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានធ្វើកោល្យវិច័យទៅលើសពជនរងគ្រោះ ពិតជាស្លាប់និងគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន ទើបសមត្ថកិច្ចយករថយន្តដឹកសពមកតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់