ភ្នំពេញៈ បុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿង ឈប់នៅនឹងស្តុបភ្លើងក្រហម រង់ចាំភ្លើងខៀវ ដើម្បីចរាចរណ៍ទៅមុខទៀត ត្រូវបានរថយន្តRANGE ROVER មួយគ្រឿងបើកបរដោយជនជាតចិន មកបុកពីក្រោយធ្លាក់កង់សាគួមកដី និងរងការខូតខាត។
ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបសន្ធរម៉ុក តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-3022 បើកបរតាមបណ្តោយផ្លូវកម្ពុជា ក្រោមទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើឈប់ភ្លើងស្តុបក្រហម រង់ចាំភ្លើងខៀវដើម្បីចរាចរណ៍ទៅមុខស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកRANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-2222 បើកបរដោយជនជាតិចិន លក្ខណៈគ្រួសារប្រុសស្រី៣នាក់ស្របទិសដៅគ្នាមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តហាយឡែនឌ័រកំពិតផ្នែកខាងក្រោយយ៉ាងដំណំ និងដាច់កង់សាគួធ្លាក់មកដី។ ចំណែករថយន្តបង្កខូតខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យ ភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីម្ចាស់រថយន្តបង្ក បានចេញសំណងទៅម្ចាស់រថយន្តរងគ្រោះចំនួន២៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់