ព័ត៌មានអន្តរជាតិ

គណបក្សភឿថៃ នឹងទទួលជ័យជម្នះ ក្នុងការបោះឆ្នោតលើកក្រោយ

ថៃៈ ព័ត៌មានស្ដីពីត្រកូលថាក់ស៊ីនស៊ីណាវ៉ាត្រា បានព្យាករណ៍ថា គណបក្សភឿថៃ នឹងឈ្នះនៅក្នុងការបោះឆ្នោតលើកក្រោយ ដែលទំនងជានឹងបង្កើនស្មារតីនៃអ្នកគាំទ្រច្រើនជាងមុន។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។

យោងតាមអ្នកជំនាញ បានឲ្យដឹងថា ថ្វីបើមានព័ត៌មានសុទិដ្ឋិនិយមបែបនេះក៏ដោយ ក៏អនាគតនៃគណបក្សភឿថៃមួយនេះ នៅតែជួបរឿងក្រៀមក្រំ ដោយសាររឿងអាស្រូវពុករលួយ អាចត្រូវលេចឡើងជាថ្មីម្តងទៀត។

យ៉ាងណាមិញនៅដើមឆ្នាំនេះ គេសង្កេតឃើញថា ប្រជាប្រិយភាពរដ្ឋាភិបាលបច្ចុប្បន្ន មានការធ្លាក់ចុះ បន្ទាប់ពីមានព័ត៌មានថា មនុស្សជាច្រើន នឹងលែងចូលរួមគាំទ្រក្នុងរដ្ឋាភិបាលទៀត។

ដោយវាត្រូវបានគេរាយការណ៍ថា យ៉ាងហោចណាស់ សមាជិកចំនួន ៥០ នាក់ នឹងចាកចេញពីគណបក្ស៕

មតិយោបល់