នេះពិតជាកំពូលខ្សែប្រយុទ្ធដ៍ល្អមែន ដែលមានវត្តមាននៅក្លិបណាមួយនោះ តែងតែរកគ្រាប់បាល់ឲ្យក្លិបបានរហូត ពោលតាំងពីក្មេងរហូតមានវ័យកាន់តែជ្រ នៅតែពូកែដដែល។
ជាក់ស្តែងណាស់ Cristiano Ronaldo បានរកគ្រាប់បាល់ដំបូងឲ្យក្រុមសេះបង្កង់ Juventus ហើយ ក្នុងការបង្ហាញខ្លួនដំបូង នាជំនួបមិត្តភាពបែបប្រពៃណីរវាងក្រុម Juventus A និង Juventus B ។ Ronaldo គឺជាអ្នករកគ្រាប់បាល់បើកឆាកមុនគេឲ្យ Juventus ក្នុងចំណោម ៥គ្រាប់ដែលយកឈ្នះលើក្រុម Juventus B ។
ការប្រកួតនេះ លេងមិនចប់ ៩០នាទីឡើយ ពោលលេងត្រឹម ៧០នាទីប៉ុណ្ណោះ អ្នកគាំទ្រនាំគ្នារត់ចូលក្នុងទីលាន ដែលនេះគឺជាប្រពៃណី នៃការប្រកួតនេះ។ យ៉ាងណាក៍ដោយ Ronaldo ពិតជាមិនធ្វើឲ្យអ្នកគាំទ្ររបស់រូបគេខកបំណងឡើយ ខណៈកីឡាករវ័យ៣៣ឆ្នាំរូបនេះ នៅតែជារតារាស៊ុតរបស់ក្លិបដដែល។
ដូច្នេះហើយ កំពូលខ្សែប្រយុទ្ធអន្តរជាតិពរទុយហ្គាល់ Cristiano Ronaldo បង្ហាញខ្លួនលើកដំបូងឲ្យក្រុមសេះបង្កង់ Juventus រកបាន១គ្រាប់ ពោលជាគ្រាប់បាល់ដំបូងនៅក្លិបថ្មីរបស់គេ។
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/08/photo_2018-08-13_10-59-55.jpg?fit=738%2C415&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/08/photo_2018-08-13_10-59-56.jpg?fit=1000%2C666&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/08/photo_2018-08-13_10-59-57-2.jpg?fit=990%2C557&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2018/08/photo_2018-08-13_10-59-57.jpg?fit=1000%2C563&ssl=1)
https://www.youtube.com/watch?v=eh_JWFhN-wE
មតិយោបល់