ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ ដែលលួចចូលមកស្នាក់នៅខុសច្បាប់ នៅខណ្ឌច្បារអំពៅ!

ភ្នំពេញៈ នៅព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩ និង១៥ នាទីនេះដែរ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការចុះត្រួតពិនិត្យការស្នាក់នៅនិងបំពេញការងាររបស់ជនប្រទេសនៅក្នុង ផ្សារបឹងព្រលិត ដែលស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដោយបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៣នាក់ (ស្រី៨ នាក់)ដែលបានលួចចូលមកស្នាក់នៅនិងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

​ក្រោយពីប្រតិបត្តិការនេះ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមប្រុស ស្រីទាំង ១៣នាក់ ខាងលើរួចហើយក៏បានធ្វើការបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីជាបន្តទៅទៀត៕

មតិយោបល់