ព័ត៌មានជាតិ

រវល់តែសប្បាយក្នុងបន្ទប់ ចេញមកវិញបាត់ឈឹង

ភ្នំពេញ: បុរសម្នាក់បានមកដាក់ពាក្យប្តឹង បន្ទាប់ពីត្រូវជនសង្ស័យ ចូលមកលួចកាច់កសោម៉ូតូរបស់គាត់ ខណ:ដែលទុកមុខបន្ទប់រវល់ផឹកស៊ីភ្លេចខ្លួន បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ និង១៥នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅមុខបន្ទប់ជួល ក្នុងភូមិទួលពង្រសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឯម សំអាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលបាត់ម៉ាក ហុងដាឌ្រីម១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខភ្នំពេញ1FL-7586។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុគាត់ បានទុកម៉ូតូនៅមុខបន្ទប់ជួល ហើយបានជួបជុំមិត្តភក្តិផឹកស៊ី ក្នុងបន្ទប់ដោយចំហរទ្វារបន្ទប់ធម្មតា ហើយក៏មិនដឹងថាមានចោរ ចូលលួចតាំងពីពេលណានោះទេ លុះដល់ម៉ោងខាងលើ ពេលចេញមកក្រៅបន្ទប់ ស្រាប់តែបាត់មិនឃើញម៉ូតូ ក៏ស្រែកឆោឡោឡើងតែម្តង។

ក្រោយកើតជនរងគ្រោះ បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកមុខសញ្ញាមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់