ព័ត៌មានជាតិ

ព្រលឹងចុងសក់! បើកសុខៗឆ្លងចរន្តឆេះរថយន្ត…!

បន្ទាយមានជ័យ: កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ មានករណីឆេះរថយន្តកាមរីកែច្នៃទ្រុងមួយគ្រឿង នៅផ្លូវជាតិលេខ១៥៩C ភូមិរោងគោកណ្តាល ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

រថយន្តកាមរី ពណ៌ស កែច្នៃទ្រុង ពាក់ស្លាកលេខ ៣៤២០-ភព២ បើកបរដោយឈ្មោះ មក់ ចន្ថា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចម្ការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ភ្លាមៗនោះ ក៏ត្រូវប្រជាពលរដ្ឋនៅទីនោះជួយគ្នាដងទឹកជះពន្លត់ ស្របពេលដែលមានភ្លៀងធ្លាក់មកយ៉ាងខ្លាំងថែមទៀតទើបភ្លើងបានរលត់។
ចំពោះមូលហេតុ ដោយសារដាច់ខ្សែពាន ផ្ទុះធុងទឹកឆ្លងចរន្តជាអគ្គិភ័យតែម្តង៕

មតិយោបល់