ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូកៀររ៉ឺម៉កកង់បី ដួលបោកក្បាលស្លាប់នៅនឹងកន្លែង!

ពោធិ៍សាត់: កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរ៉ឺម៉កកង់បី បណ្តាលឲ្យបុរសម្នាក់ដួលបោកក្បាលស្លាប់ នៅលើផ្លូវលេខ៣០១ ភូមិកែវសុវណ្ណក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ភួន ចាន់ភឿន ហៅពែក អាយុ៣២ឆ្នាំ។ ចំណែកម្ចាស់ម៉ូតូរ៉ឺម៉កកង់បីឈ្មោះហ៊ីង សេងគី ភេទប្រុសអាយុ៣៦ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិកែវសុវណ្ណក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។

ចំពោះម៉ូតូជនរងគ្រោះនិងម៉ូតូរ៉ឺម៉កកង់បីកែច្នៃត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕

មតិយោបល់