កណ្ដាលៈ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១៤ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់ជិះម៉ូតូវ៉ាជែងរថយន្ដ បើកស្របទិសគ្នាក៏រអិលដួលត្រូវរថយន្ដកិនស្លាប់នៅនឹងកន្លែង នៅក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ស៊ឹម ខុន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិសុបិន្ត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបររត់ម៉ូតូឌុប ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AE-5986។ ចំណែករថយន្ដម៉ាក HINO ពណ៌បៃតង ធុនធំ ប្រភេទដឹកទំនេញ ពាក់ស្លាកលេខ ស្វាយរៀង3A-0392 បើកបរដោយឈ្មោះ វ៉ាន់ ឌី ភេទប្រុស មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រត់គេចខ្លួនបាត់ស្រមោល)។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យវាស់វែង រួចកសាងសំណុំរឿងដកហូតមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់