ព័ត៌មានជាតិ

សមត្ថកិច្ចចុះពិនិត្យ ផ្អក ប្រហុក ម៉ាំ ផ្អកពងត្រី ប្រហុកសាច់ សរសៃមីលឿង ប្រហិតសាច់គោ ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក ដើម្បីរកសារធាតុគីមី

ភ្នំពេញៈ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារអូរឬស្សី ខណ្ឌ ៧មករា ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ ។

ក្នុងនោះសមត្ថកិច្ចបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ទៅលើទំនិញ ដូចជា ផ្អក ប្រហុក ម៉ាំ ផ្អកពងត្រី ប្រហុកសាច់ សរសៃមីលឿង ប្រហិតសាច់គោ ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក ។

ជាលទ្ឋផលពុំឃើញមានសារធាតុគីមីហាមឃាត់ទេ ក្រោយពីការត្រួតពិនិត្យយើងបានយកគំរូបន្លែមួយចំនួនបញ្ជូនទៅមន្ទីរ ពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកនៅសារធាតុគីមីហាមឃាត់ផ្សេងទៀត និងធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ៕

មតិយោបល់