ភ្នំពេញៈ ជនជាតិបរទេសប្រុសស្រី៤នាក់ ជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង នៅតាមដងផ្លូវត្រូវត្រូវជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេចរួចគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលនេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលកវិទ្យាល័យភូមិន្ទភ្នំពេញ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពពីម្ចាស់ម៉ូតូកង់បីបានឲ្យដឹងថាមុនកើតហេតុរូបគេបានដឹកភ្ញៀវជនជាតិបរទេសប្រុសស្រី៤នាក់ចេញពីសណ្ឋាគារមួយកន្លែងនៅម្តុំបាត់ទន្លេបំណងដឹកយកទៅដាក់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់ក្នុងចំណោម៤នាក់ដាក់នៅក្នុងកង់បីបានសម្រចរួចនាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។ គួរបញ្ជាក់ផងដែរ ទ្រព្យសម្បត្តិដែលត្រូវបាត់បង់នៅក្នុងកាបូបជនរងគ្រោះ រួមមានទូរសព្ទដៃ១គ្រឿងមិនចាំម៉ាក និងប៉ាស្ព័១ក្បាល។
ក្រោយកើតហេតុម្ចាស់ម៉ូតូកង់បីបានដឹកជនរងគ្រោះនិងមិត្តភក្តិម្នាក់ទៀតមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់១។ ចំណែក២នាក់ទៀតម្ចាស់ម៉ូតូកង់បីប្រញាប់ប្រញាល់ដឹកបន្តដំណើរទៅមុខទៀតបាត់៕
មតិយោបល់