ព្រះសីហនុៈ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង ១៥នាទី មានករណីអគិ្គភ័យឆេះផ្ទះឈើប្រក់សង័្កសីទំហំ ៥.៥០ម×៦ម ស្ថិតភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យឈ្មោះ ធៀម ធារ៉ា ហៅ អួង ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ។ចំណែកជនរងគ្រោះឈ្មោះ ធៀម វី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ កសិករ។អ្នកទាំង២ រស់នៅភូម/ឃុំខាងលើ។
សម្ភារៈខូចខាត៖
-ទ្រព្យសម្បត្តិ និង សម្ភារៈប្រើប្រាស់ទាំងអស់ គិតជាទឹកប្រាក់ចំនួន ៣៥០០ដុល្លារ
-លុយត្រៀមទុកធ្វើផ្ទះចំនួន១២០០០ដុល្លារ។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងតាមច្បាប់៕
មតិយោបល់