ព័ត៌មានជាតិ

Update៖ (មានវីដេអូ) ស្តែងណាស់! ឆេះផ្ទះលក់ចាប់ហួយមួយកន្លែង គិតជាទឹកប្រាក់អស់ជាង២ម៉ឺនដុល្លារ

ក្រចេះ: មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ គ្មានសល់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ចជំនាញ ចុះជួយអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង១៥នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកប្រសព្វកណ្តាល ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុមានឈ្មោះ ប៉ិច សុខហន ភេទប្រុស អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះ អា គឹមអង អាយុ៣៤ឆ្នាំ ស្នាក់នៅបច្ចុប្បន្នភូមិព្រែកប្រសព្វកណ្តាល ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយផ្ទះដែលអគ្គិភ័យនេះមានទំហំ៤គុណនឹង៦ម៉ែត្រ ធ្វើពីបេតុងក្រោម ឈើខាងលើ សរុបនៃការខូចខាតទាំងអស់ ជាង២ម៉ឺនដុល្លា ព្រោះជាផ្ទះលក់អីវ៉ាន់ចាប់ហួយ និងឆេះរាលឆ្លងដល់ម្ចាស់ដែលមានផ្ទះឈ្មោះ ហែម សារុំ ភេទប្រុស អាយុ៦៨ឆ្នាំ មានប្រពន្ធឈ្មោះព្រុំ យុទ្ធោ អាយុ៦៣ឆ្នាំ រស់នៅភូមិជាមួយគ្នា ខូចខាតផ្ទះខ្នង មុខដំបូលខាងលើ៣០ភាគរយ និងទូរទស្សន៍មួយគ្រឿង។

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីការទុស្សេចរន្តអគ្គិសនី និងបានប្រើប្រាស់ឡានទឹករបស់អធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ អស់ចំនួន២ឡាន ៕

មតិយោបល់