ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញឈាមជ្រូកដុំ មានសារធាតុគីមីបូរ៉ាក់ នៅក្នុងផ្សារច្បារអំពៅ!

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ០៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលនៃសាខាកំពង់ផែអន្តរជាតិភ្នំពេញបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ និងនាយកសាលា ចុះធ្វើការត្រួតពិនិត្យផលិតផលទំនិញនៅក្នុងផ្សាររដ្ឋ ឯកជន និងតូបលក់នំចំណីនៅក្នុងសាលារៀន នៅក្នុងខណ្ឌច្បារអំពៅ។

ជាលទ្ធផល មន្រ្តីយើងបានរកឃើញឈាមជ្រូកដុំ ចំនួន ៤៣.៥គីឡូក្រាម មានប្រើប្រាស់សារធាតុគីមីបូរ៉ាក់ នៅក្នុងផ្សារច្បារអំពៅ និងបានសហការជាមួយមន្រ្តីពាក់ព័ន្ធ ធ្វើការដុតកម្ទេចចោលនៅទីលានចាក់សំរាមច្បារអំពៅ ព្រមទាំងបានឲ្យអាជីវករទាំងពីរតូប ធ្វើកិច្ចសន្យាឈប់លក់ផលិតផលមានដាក់លាយសារធាតុគីមីនេះតទៅទៀត៕

មតិយោបល់