Post News Media ព័ត៌មានជាតិ បុរសម្នាក់ ត្...

បុរសម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម

តាកែវ: កាលពីវេលាម៉ោង១០និង១៥នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចភូមិចង្កើប ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សពជនរងគ្រោះមានឈ្មោះ ហ៊ឺ វណ្ណា ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិព្រៃរបង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរជាងធ្វើផ្ទះ ហើយជនរងគ្រោះបានស្លាប់ខណ:ដែលជនរងគ្រោះបានកាន់ម៉ូទ័រដែលឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឲ្យឆក់ធ្លាក់ពីលើដំបូលផ្ទះមកដី កម្ពស់៤ម៉ែត្រ ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕