ព័ត៌មានជាតិ

រថយន្តព្រូស ប៉ះគ្នាជាម៉ូតូមួយគ្រឿង បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់

ភ្នំពេញ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តព្រូស ប៉ះគ្នាជាមួយម៉ូតូឌ្រីមសង់ ០១៦មួយគ្រឿង បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ ចំណែកម៉ូតូរងការខូចខាត។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១២ និង១០នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែសីហា​ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតិ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

មតិយោបល់