ព័ត៌មានជាតិ

អាសូរណាស់! ក្មេងអាយុ១៣ឆ្នាំម្នាក់ ទៅឃ្វាលគោឡើងលេងលើបង្គោលភ្លើងធំ ឆ្លងចរន្តឆក់ស្លាប់យ៉ាងរន្ធត់

កំពង់ធំ: ក្មេងប្រុសម្នាក់ បានឆ្លងចរន្តអគ្គិសនីពីបង្គោលភ្លើងធំ ឆក់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផា សុភ័ស្ត ភេទប្រុស អាយុ១៣ឆ្នាំ។

ចំណែកមូលហេតុ បណ្តាលមកពីជនរងគ្រោះទៅឃ្វាលគោឡើងលេងលើបង្គោលភ្លើងធំ ទើបបណ្តាលឲ្យឆក់ស្លាប់តែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់