ព័ត៌មានជាតិ

អត្ដសញ្ញាណប័ណ្ណ​ សៀវភៅ​ស្នាក់នៅ​ សៀវភៅ​គ្រួសារ​ អាត្រានុកូលដ្ឋាន​ និង​លិខិត​ឆ្លងដែន​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ ​ក្រសួង​មហាផ្ទៃ​ ផ្ដល់សេវាជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​

កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅព្រឹក​ថ្ងៃ​ទី​១៧​ ខែ​សី​ហា​ ឆ្នាំ​២០១៨​ ក្រុមការងារ​បណ្ដាញសង្គម​ facebook នៃស្នងការដ្ឋាន​ នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានជួប​សុំសេចក្តី​បញ្ជាក់​​ពី​ លោកឧត្ដមសេនីយ៍ត្រី​ អេវ​ ប៊ុន​ធឿន​ ស្នងការរង​ ទទួល​​ផែន​អត្ដសញ្ញាណកម្ម​ នូវបញ្ហា​មួយចំនួន​ ដូចជា​ការផ្ដល់សេវារដ្ឋបាល​របស់នគរបាល​ ជូនប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃ​ ក្នុង​នោះ​ឯកសារ​​រួមមាន​ ៖
១-អត្ដសញ្ញាណប័ណ្ណ​ សញ្ជាតិ​ ខ្មែរ​
២-ទុតិយតា​ ឬ​ គតិ​យតាអត្ដសញ្ញាណប័ណ្ណ​ សញ្ជាតិខ្មែរ
៣-សៀវភៅ​ស្នាក់នៅ​
៤-ទុតិយតា​ ឬ​ គតិ​យតាសៀវភៅស្នាក់នៅ
៥-ការស្នើសុំបន្ថែម​ ឬ​ បញ្ចូល​សមាជិក​ក្នុង​សៀវភៅ​
៦-ការផ្ដល់សៀវភៅគ្រួសារ
​៧-ទុតិយតា​ ឬ​ គតិ​យតាសៀវភៅគ្រួសារ
៨-ការស្នើសុំបន្ថែម​ ឬ​ បន្ថយសមាជិកគ្រួសារក្នុង​សៀវភៅ​
៩-ការស្នើសុំរៀបអាពាហ៍ពិពាហ៍របស់ជនបរទេស​ ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​
II-សេវា​យកប្រាក់លើការផ្ដល់លិខិតឆ្លងដែន​ ៖
១-​ សេវាធម្មតា​ 100​ $​ ២០​ថៃ្ង​ ១០​ ឆ្នាំ​
២-សេវា​ឆាប់​រហ័ស​កម្រិត​មធ្យម​150​ $​ ១០​ថ្ងៃ​ ១០​ឆ្នាំ​
៣-សេវាឆាប់រហ័ស​ 200​ $​ ១​ ថ្ងៃ​ ១០ឆ្នាំ​
៤-ការបន្ដសុពលភាពលិខិតឆ្លងដែន​ 10​ $​ ៥ថ្ងៃ​​ ២ឆ្នាំ​

បន្ថែម​ពីនេះលោកឧត្ដមសេនីយ៍​ ស្នងការរង​ បានគូស​ បញ្ជាក់​ថា​ បច្ចុប្បន្ន​មានបងប្អូនខ្លះគាត់តែងតែនិយាយ​តៗគ្នា​ ថាការផ្ដល់សេវាពីនគរបាលមានការលំបាក​និងត្រូវបានអស់ប្រាក់កាស​ជាដើម​ ការពិតតាមការ​ស្រាវ​ជ្រាវកន្លងមក​ជំនាញរកឃើញមកពីការពឹងពាក់បុគ្គលឯកជនមួយចំនួន​ ឲ្យជូនគាត់មកថត​អត្ដ​ស​ញ្ញា​ណ​ប័ណ្ណ​ ឬ​ ធ្វើ​សៀវភៅ​គ្រួសារ​ ដោយសារគាត់មិនស្គាល់​​ ការពិតនគរបាលជំនាញអត្ដសញ្ញាណកម្ម​ ទាំង​ខេត្ត​ និងនៅតាមបណ្ដាក្រុង​ ស្រុក​ គឺមិនបានតម្រូវឲ្យ​ពួកគាត់បង់ប្រាក់ក្រៅពីអ្វីដែលក្រសួងមហាផ្ទៃបានណែនាំ​ និងការកំណត់តាម​ប្រកាសរបស់អន្ដរក្រសួង​ តែប៉ុណ្ណោះ​ ដូច្នេះ​ក្នុង​នាម​ស្នងការ​ដ្ឋាន​ នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ខ្ញុំ​សូមបញ្ជាក់ជូនជ្រាបថា​ ការផ្ដល់សេវាតំរូវ​ការចាំបាច់ជូនបងប្អូនដូចបាន​រៀបរាប់​ខាងលើ​ លើក​លែង​តែសេវាមួយចំនួន​ ដែលរដ្ឋ​តម្រូវឲធ្វើការបង់​ប្រាក់​ ជាក់ស្ដែងដូចជាការធ្វើលិខិតឆ្លងដែនជាដើម​។

យោងតាមមតិណែនាំរបស់លោកឧត្ដមសេនីយ៍ទោ ​សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ តែងតែ​ធ្វើការ​ក្រើនរំលឹក​ដល់ជំនាញ​ ពិសេស​លោកអធិការ​នគរ​បាល​ក្រុង​ ស្រុក​ ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំងអស់​ត្រូវ​តែខិតខំបំរើសេវាជូនប្រជាពលរដ្ឋឲបានរហ័ស​ និងមានប្រសិទ្ធិភាព​ ប្រកបដោយតម្លាភាព​ លុបបំបាត់​ភាពអសកម្មទាំងឡាយ ដែលកើតចេញពីការ​ ឆ្វេសប្រហែស​ ការទុកចោល​ ដោយមិនបានដឹងអំពីតម្រូវ​ ការចាំបាច់របស់ពួកគាត់ ការប្រព្រឹត្ដអំពើពុករលួយ​ ការយកប្រាក់ពីការផ្ដល់សេវាផ្សេងៗ​ ដែលក្រសួង​មហាផ្ទៃ​ អគ្គស្នងការ​នគរ​បាលជាតិ​ បានណែនាំ​និងមិនកំណត់ក្នុងច្បាប់ត្រូវតែបញ្ឍប់ជាបន្ទាន់។

ចំពោះ​សៀវភៅ​ស្នាក់នៅ​ សៀវភៅ​គ្រួសារ​ អត្ដស​ញ្ញាណប័ណ្ណ​ នៅពេលជំនាញ​បានទទួលពីនាយក​ដ្ឋាន​ គឺបានធ្វើការបែងចែកទៅឲ្យនគរបាលនៅតាម​បណ្ដាប៉ុស្ដិ៍នគរ​បាលរដ្ឋបាល​ ដើម្បី​​ចែកជូន​ដល់ដៃ​សាមីខ្លួនផ្ទាល់​​កុំអោយបងប្អូនខាតបង់​ពេលវេលា​ក្នុងការមក​ទទួលយកនូវឯកសារទាំងនោះ៕

មតិយោបល់