មណ្ឌលគិរីៈ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ទិសដៅបញ្រ្ចាសទិសគ្នា ពីកើតទៅលិចរវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ២១៨-២១៩ ត្រង់ចំណុចភូមិអូរយេះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-7408 ធ្វើដំណើរពីលិចទៅកើតបុកម៉ូតូម៉ាក ឆ្លាម ពណ៌ខ្មៅ ស្លាកលេខគ្មាន អត់ពាក់មួក គ្មានកញ្ចក់ បើកបរពីកើតទៅលិច
អ្នកបើកបរម៉ូតូឈ្មោះ ភាន ផល ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ស្នាក់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកកោះញែក ចំណែកសព ត្រវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នកបើកបររថយន្ត បានរត់បាត់ស្រមោល៕




មតិយោបល់