ព័ត៌មានជាតិ

សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ​ រួមនិងបក្ខពួក ជាចោរឆក់សកម្ម អស់លក្ខណ៍ជាប់ខ្នោះរបស់នគរបាលខណ្ឌដូនពេញ

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ដែលតែងតែធ្វើសកម្មភាពឆក់ភាគច្រើនលើជនបរទេស បានអស់លក្ខណ៍ជាបន្តបន្ទាប់ក្រោយពីពួកគេធ្វើសកម្មភាពឆក់ទូរសព្ទ ពីជនបរទេសមិនសម្រេចត្រូបាននគរបាលខណ្ឌដូនពេញឃាត់ខ្លួន។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង១៩នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ចំណុចមុខផ្ទះលេខ៥៣ ផ្លូវ​១៨៤​ កែង​៦៣​ ភូមិ១២​ សង្កាត់​ផ្សារថ្មី៣​ ខណ្ឌដូនពេញ​ ។

នគបាលឲ្យដឹងថា​ មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា​ BEAT ពណ៌​ ខៀវលាយស បានធ្វើសកម្មភាពឆក់ទូរសព្ទពីស្ត្រីជនបរទេសវ័យ៤០ឆ្នាំម្នាក់ មិនបានសម្រេច ខណៈពេលគាត់កំពុងធ្វើដំណើរតាមរ៉ឺម៉កកង់បីតាមបណ្ដាយផ្លូវលេខ៦៣ ពីត្បូងទៅជើង មកដល់កន្លែងកើតហេតុខាងលើ ជនសង្ស័យក៏ធ្វើសកម្មភាពឆក់ភ្លាមនោះជនរងគ្រោះនិងប្រជាពលរដ្ឋបានស្រែកឆោឡោខណៈនោះកំលាំងរបស់ខណ្ឌ និងប៉ុស្ដិ៍ ដែលកំពុងឈរជើងតាមបណ្តាគោលដៅ និងល្បាតទទួលបានព័ត៌មាន ក៏បានចេញអន្តរាគមន៍ប្រដេញចាប់ឃាត់ខ្លួនបានម្នាក់យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ​ ដោយឡែកបក្ខពួកម្នាក់ទៀតបានលោតគេចខ្លួនបាត់ ។

ប្រភពដដែលបន្តថាជនសង្ស័យខាងលើគឺជាមុខសញ្ញាឆក់សកម្ម​ ជាប្រចាំថ្ងៃ​ ឆក់អាជីពតាមបណ្តាខណ្ឌ​ ក្នុងរាជធានីភ្នំពេញ និងបានធ្វើសកម្មភាពឆក់បានសម្រេចច្រើនដងទៅលើជនបរទេសគ្រប់ជាតិសាសន៍ ។

ដើម្បីរំលត់នូវសភាពការណ៍ឆក់នេះ អធិការដ្ឋានខណ្ឌដូនពេញបានស្រាវជ្រាវជ្រាវ នឹងតាមចាប់បន្តយកបក្ខពួកដែលបានរត់គេចខ្លួនម្នាក់ទៀតដល់ខណ្ឌចំការមន កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃដដែល ។

ជនសង្ស័យទាំង២នាក់នោះទី១ឈ្មោះ​ ពៅ​ ដារ៉ាវិត​ ភេទ​ ប្រុស​ អាយុ១៦​ឆ្នាំ​ មុខរបរ​ សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ​ ស្នាក់នៅផ្ទះលេខគ្មានលេខ​ ភូមិបឹងប្រលឹត​ សង្កាត់ព្រ ខណ្ឌ​ ច្បាអំពៅ និងទី២ឈ្មោះ​ យឹម​ សំណាង​ ភេទ ប្រុស​ អាយុ​១៧ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅផ្ទះលេខ១២ ផ្លូវសុធារស​ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំកាមន។

វត្ថុតាងមានម៉ូតូ១គ្រឿងម៉ាកហុងដា​ Beat ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភំ្នពេញ​ 1HG 7595​ ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីអនុវត្តតាមច្បាប់ ៕

មតិយោបល់