ភ្នំពេញៈ អគ្គិសនីកម្ពុជា បានឲ្យដឹថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង៦៖៥៥នាទីព្រលប់នេះ មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ ប.ត 361-F1 និង F3 ដែលស្ថិតនៅផ្លូវទំនប់បឹងទំពន់ សង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមូលហេតុដោយសារអង់តែនវិទ្យុរលំប៉ះលើខ្សែបណ្តាញតង់ស្យុងទាប(LV)។
ដោយឡែកនៅថ្ងៃដដែលនេះ អគ្គិសនីកម្ពុជា ក៏បានឲ្យដឹងដែរថា តាំងពីវេលាម៉ោង២៖៤៥នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើង P960 ដែលស្ថិតនៅផ្លូវលេខ598 សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយក្រុមការងារបច្ចេកទេសកំពុងតែធ្វើការរកកំហូចដើម្បីធ្វើការជួសជុល។
បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរអគ្គិសនី កំពុងធ្វើការស្វែងរកកំហូច និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់