ព័ត៌មានជាតិ

រន្ទះបាញ់ធ្វើឲ្យស្លាប់១នាក់និងរងរបួសធ្ងន់២នាក់ នៅស្រុកភ្នំក្រវាញ

ពោធិ៍សាត់: ករណីគ្រោះធម្មជាតិ (រន្ទះបាញ់) បណ្តាលឲ្យស្លាប់លោកយាយ ០១នាក់ និង០២នាក់ទៀត រងរបួសធ្ងន់បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៣និង០០នាទីរសៀល ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៩ ដែលទីតាំងនៅចំណុចទំនប់ដាច់ ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនរងគ្រោះខាងលើទី:
១/ ឈ្មោះ ជួប ចេត ភេទស្រី អាយុ ៨៤ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ (ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ)
២/ ឈ្មោះ ណន នៅ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ (របួសធ្ងន់)
៣/ ឈ្មោះ កែវ ជីវ័ន្ត ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ (របួសធ្ងន់)។

ក្រោយពេលកើតហេតុសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯអ្នករងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

 

មតិយោបល់