ព័ត៌មានជាតិ

ព្យាយាមសម្លាប់ខ្លួនជាច្រើនលើកមិនសម្រេច លើកនេះស្លាប់ដូចបំណង

កោះកុង: កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានចងកសម្លាប់ខ្លួន នៅចំណុចភូមិចំណា ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។

សពជនរងគ្រោះឈ្មោះ ប៉ូយ លឹម ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចំណា ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង បានចង.កនៅក្រោមផ្ទះរបស់ខ្លួនឯង បណ្ដាលឲ្យស្លាប់។

ចំណែកមូលហេតុ បណ្តាលមកពីជនរងគ្រោះមានសតិមិនសូវគ្រប់ និងញៀនស្រាជាប្រចាំ ហើយបានប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងជាច្រើនលើករួចមកហើយ តែមិនសម្រេច។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់