ព័ត៌មានជាតិ

ការធ្វើតេស្តសរុបទាំងអស់ចំនួន ៤៦២ ករណី គឺមិនទាន់រកឃើញភស្តុតាង បញ្ជាក់ថា មានការឆ្លងជំងឺ COVID-19 នៅក្នុងសហគមន៍ទេ

យោងតាមផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានចេញផ្សាយពីការបច្ចុប្បន្នភាព នៅវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេសយើង បានរកឃើញករណីជំងឺឆ្លង COVID-19 សរុបចំនួន២ករណី
– ១ករណីជនជាតិចិនភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បើយ
– ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19
– អ្នកប៉ះផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺជនជាតិជប៉ុន និងជនជាតិខ្មែរ អវិជ្ជមានទាំងអស់ តែត្រូវបន្តតាមដានបង្រ្គប់១៤ថ្ងៃ

សេចក្តីសន្និដ្ឋានរួមរបស់ មន្រ្តីជំនាញអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា៖ មិនទាន់រកឃើញភស្តុតាងបញ្ជាក់ថា មានការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ដោយនៅទូទាំងប្រទេសយើង បានធ្វើតេស្តសរុបទាំងអស់ចំនួន ៤៦២ ករណី។

សម្រាប់ព័ត៌មានពត៌មានបន្ថែម សូមទាក់ទងលេខ ១១៥៕

មតិយោបល់