Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណី ឆក់កាបូបពីជនបរទេស សញ្ជាតិប៉ាគីស្ថាន

សៀមរាប: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទលួចមានស្ថានទម្ងន់ (ឆក់កាបូបភ្ញៀវទេសចរ) ។

ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅម្តុំមុខផ្សារយីហោចៅសាំងហុក ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យមានឈ្មោះ ធុន​ ហុង​ ភេទប្រុស អាយុ១៨ឆ្នាំ​ ទីកន្លែងកំណើតនៅខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ មកនៅសៀមរាបដោយស្នាក់នៅបន្ទប់ជួលភូមិបន្ទាយចាស់​ សង្កាត់ស្លក្រា​ម​ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ចំណែកជនរងគ្រោះឈ្មោះ SHAHROZEKHAN (ខាន់សារ៉ូសអាយុ២៣ឆ្នាំ) សញ្ជាតិប៉ាគីស្ថាន​ ដួលរបួសជើងនិងស្មារ៕