ចិនជាប្រទេសដែលបានបញ្ចេញឧស្មាន់ពិលជាច្រើនទៅលើបរិយាកាស់ដោយសារតែ តម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន។
ទាំអនោះហើយជាការប្រឈមមុខយ៉ាងធំធេងចំពោះរដ្ឋភិបាល ខណៈដែលទីក្រុងជាច្រើននៅទូទាំងប្រទេសចិនគ្រប់ដណ្តប់ដោយផ្សេងអ័ព្ទ ពុលប៉ះពាល់ដល់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ។
បើទោះបីរដ្ឋាភិបាលចិនបានខិតខំកាត់បន្ថយជាតិពុលទៅក្នុងបរិយាកាសតែជារៀងរាលឆ្នាំនៅក្នុងរដូចក្តៅបណ្តាលទីក្រុងនៅតែពោពេញដោយផ្សេងពុលដដែល។ ពលរដ្ឋបង្ហាញការព្រួយបារម្ភយ៉ាងខ្លំាងដល់សុខភាពរបស់ខ្លួន។កន្លងមកប្រធានាធិបតីចិនលោកស៊ីជីងពីងក៏បានចុះកិច្ចព្រមព្រៀងជាមួយអាមេរិកក្នុងការកាត់បន្ថយជាតិពុលទៅក្នុងបរិយាកាស់ ជាកតាធ្វើឲ្យមានបម្រែបម្រួលអាកាស់ធាតុ បង្ករឲ្យមានព្យុះភ្លៀងខុសប្រក្រតី។
រហូតដល់ដើមខែមេសា ឆ្នាំ២០១៥ នេះ អាកាសធាតុក្តៅ ហើយសើម ចាប់ផ្តើម គ្របដណ្តប់ផ្នែកមួយ ចំនួន នៃប្រទេសចិន ជាពិសេសទីក្រុងធំៗ ដូចជាសៀងហៃជាដើម ។ សម្រាប់ពេលរាត្រី រហូតដល់ពេលទៀបភ្លឺ គឺ ជាពេលដែលអ័ព្ទចុះយ៉ាងខ្លាំង ហើយមានកម្ពស់ ទាបស្ទើររាបដល់ដីផងដែរ ។
ការចុះអ័ព្ទខ្លាំង និងក្រាស់នោះ បាននាំឲ្យកើតទស្សនីយភាពប្លែកភ្នែក តាមរយៈអគារខ្ពស់ៗ និង ស្អាតៗ ប្រកបដោយ ភ្លើងចំរុះពណ៌ផ្ទុះចេញពីអ័ព្ទក្រាស់ មើលទៅប្រៀបដូចជា ខ្សែភាពយន្ត ឬ រូបភាព ដែលរចនាឡើង តាមកុំព្យូទ័រទៅ វិញ។ ប៉ុន្តែវាជារូបភាពពិតប្រាកដ ដែលថតបានពីអគារ ដែលខ្ពស់កប់ពពកនៅទីក្រុងសៀងហៃ។
ព័ត៌មានជាតិ
មតិយោបល់