អាមេរិកៈ USS Ronald Reagan ដែលជានាវាផ្ទុកយន្តហោះតែមួយគត់ ត្រូវបានដាក់ពង្រាយដោយកងទ័ពជើងទឹកអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធ កាលពីថ្ងៃអង្គារ ជាមួយកងកម្លាំងការពារដែនសមុទ្រជប៉ុន ជាលើកទីពីរនៅឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។
កាលពីថ្ងៃសុក្រ កងទ័ពជើងទឹកអាមេរិក បានចេញផ្សព្វផ្សាយ អំពីការចាកចេញរបស់នាវា USS Reagan នៅដើមសប្តាហ៍នេះ ពីកំពង់ផែ Yokosuka របស់ប្រទេសជប៉ុន។ ខណៈនាវានេះ បានដឹកនាំក្រុមវាយប្រហារតាមអាកាស រួមមានទាំងយន្តហោះចម្បាំង USS Antietam និងនាវាពិឃាត JS Kirishima របស់កងកម្លាំងស្វ័យការពារសមុទ្រជប៉ុន ( MSDF ) ផងដែរ។
ដោយសមយុទ្ធរវាងកងកម្លាំងជើងទឹកទាំងពីរប្រទេស ត្រូវបានធ្វើទ្បើងដើម្បីធ្វើការបណ្តុះបណ្តាល សមត្ថភាពយោធាទ្វេភាគី នៅក្នុងសមុទ្រហ្វីលីពីន។
កងទ័ពជើងទឹកអាមេរិក បាននិយាយនៅសប្តាហ៍នេះថា យោធាជប៉ុន បានទៅដល់លើនាវាផ្ទុកយន្តហោះ ដើម្បីកែលម្អជំនាញយុទ្ធសាស្ត្រ នៃកងកម្លាំងសមុទ្រ ក៏ដូចជាសមាសធាតុផ្សេងៗទៀត រួមមានសមយុទ្ធបាញ់គ្រាប់ពិតពីនាវា USS Antietam ផងដែរ៕
មតិយោបល់