ព្រះសីហនុៈ នៅវេលាម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង រស់ សារាំ បានចុះបង្រ្កាបករណីសច្ចារកម្មមួយកន្លែងឈ្មោះ ម៉ាស្សាចិន ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ ស្រី០៩នាក់ ក្នុងនោះមាន៖
– ជនជាតិចិន ចំនួន១៦នាក់ ស្រី០៨នាក់
– ជនជាតិខ្មែរ ចំនួន០៥នាក់ ស្រីម្នាក់
វត្ថុតាងដកហូតបាន រួមមាន៖
– ស្រោមអនាម័យប្រើប្រាស់ រួចចំនួន២
– ស្រោមអនាម័យមិនទាន់ប្រើប្រាស់មួយចំនួនធំ
– រថយន្តម៉ាកហាយទ្បែនឌ័រមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាបទល្មើស ជួញដូរមនុស្ស អាវុធហត្ថខេត្ត កំពុងធ្វើការសាកសួរបន្ត នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត៕
មតិយោបល់