ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ បានឈានមកដល់សប្តាហ៍ទី១៨ ដែលជាជំនួបដ៏ធំរវាង ក្រុមលេខ១ បឹងកេត នឹងក្រុមលេខ២ ណាហ្គាវើល នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង ៣ៈ០០ នាទីរសៀលនេះ លើកីឡដ្ឋានស្តាតចាស់។
ក្រុមទាំងពីរនឹងត្រូវប្រកួតប្រជែងដើម្បីប្រជែងតំណែងកំពូលតារាង ដោយបច្ចុប្បន្ន មានពិន្ទុលើកគ្នាតែ ១ពិន្ទុប៉ុណ្ណោះ ដូច្នេះបើ ណាហ្គាវើល អាចឈ្នះនោះ ដំណែងកំពូលតារាងរបស់ បឹងកេត នឹងរបូតជាក់ជាមិនខាន។ ក្រៅពីជំនួបដ៏ធំនេះ ក៏នៅមាន ២គូ ផ្សេងទៀត រួមមាន វិសាខា ជាមួយ សូលទីឡូអង្គរ នៅកីឡដ្ឋានស្តាតចាស់ នៅវេលាម៉ោង ៦ៈ០០ នាទីល្ងាច នឹងក្រុម ភ្នំពេញក្រោន ទទួលស្វាគមន៍ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន RSN នាវេលាម៉ោង ៦ៈ០០ នាទីល្ងាច។
ឆ្លងកាត់ការប្រកួត ១៧លើក មកនេះ បឹងកេត កំពុងឈរកំពូលតារាង ដោយមាន ៤២ពិន្ទុ ខណៈដែលតាមពីក្រោយដោយ ណាហ្គាវើល ដែលកំពុងមាន ៤១ពិន្ទុ ស្របពេលដែលក្រុម វិសាខា ស្ថិតនៅចំណាត់ថ្នាក់លេខ៣ កំពុងមាន ៣៨ពិន្ទុក្នុងដៃ៕
មតិយោបល់