ព័ត៌មានជាតិ

នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានគគីរ ខាងលិចចំណោតលោក យាយម៉ៅ ពេជ្រនិល អាចធ្វើចរាចរណ៍បានវិញហើយ

ព្រះសីហនុ: គិតត្រឹមម៉ោងជាង ១២ ថ្ងៃត្រង់ថ្ងៃ១៨ សីហា ឆ្នាំ២០១៨នេះ ជំនន់ទឹកភ្លៀង នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានគគីរ ខាងលិចចំណោតលោកយាយម៉ៅ ពេជ្រនិល ទឹកបានស្រកវិញហើយ។

ចំណែកការធ្វើចរាចរណ៍ អាជ្ញាធរ បានបើកឲ្យដំណើរដូចធម្មតាវិញហើយ ប៉ុន្តែបានអំពាវនាវឲ្យយានយន្តទាំងអស់ បើកបរឆ្លងកាត់យឺតៗ បន្ថយល្បឿន ដើម្បីបង្ការកុំឲ្យកើតមានបញ្ហាផ្សេងៗ ពេលទឹកកំពុងស្រកពីផ្លូវជាតិ៕

មតិយោបល់