ព័ត៌មានជាតិ

ហង្សក្រហម និង មេឃខៀវ​ឈ្នះក្រៅទឹកដី​ដូចគ្នា (Video Inside)

អង់គ្លេស ៖ហង្សក្រហម​បានរំកិលខ្លួនឡើង​ទៅកាន់កំពូលតារាងលេខរៀងទី ៤ កាលពីរាត្រីយប់មិញ​ក្នុងក្របខណ្ឌ Premier League ខណៈដែលបំបាក់ម្ចាស់ផ្ទះ Stoke City ក្នុងលទ្ធផល ៥-៣ ។​
2014-01-13_092229
គ្រាប់បាល់ ២ គ្រាប់​របស់ហង្សក្រហម ​​ទី ១ ដោយគ្រាប់បាល់ អនហ្គោល ពី Ryan Shawcross នៅនាទី ៥ និង កីឡាករ Luis Suarez នៅនាទី ៣២ ។ ទោះជាយ៉ាងណា ម្ចាស់ផ្ទះ Stoke City បាន ​បានតាមពីក្រោយស្មើវិញ នៅនាទី ៣៩ ដោយកីឡាករ Crouch និង នាទី ៤៥ ដោយកីឡាករ Adam ។​សម្រាប់ហង្សក្រហម​នៅនាទី ៥១ ក្នុងតង់ទី ២ ​បាន​​រកគ្រាប់បាល់នាំមុខសារជាថ្មី ​ដោយកីឡាករ Gerrard ​ដោយការស៊ុតប៉េណ័លទី ខណៈ Luis Suarez រកគ្រាប់បាល់នៅនាទី ៧១ ។ ១៤ នាទីក្រោយ​កីឡាករ Walters របស់ក្លិប Stoke បាន​រកគ្រាប់បាល់​​តាមពីក្រោយ​​ ៣-៤ ​ស្របពេលដែលគ្រាប់បាល់បង្ហើយ​ដាច់ពិត ស្វែងរកដោយកីឡាករ Sturridge នៅនាទី ៨៧ ​ដែល​ធ្វើឲ្យហង្សក្រហម​រំកិលខ្លួនទៅកាន់លេខរៀទី ៤ នៃតារាង ដោយមាន ៤២ ពិន្ទុ ​ក្នុងចំណោម ២១ ប្រកួត ។​

ក្នុងរាត្រីជាមួយនឹងគ្នានេះដែរ ក្លិប Newcastle United បាន​​ទទួលភ្ញៀវ មេឃខៀវ Manchester City តែ​សំណាងអាក្រក់ម្ចាស់ផ្ទះ​ចាញ់ភ្ញៀវមេឃខៀវ ក្នុងលទ្ធផល ០-២ ដែល​ធ្វើ​ឲ្យមេឃខៀវឡើងទៅកាន់កំពូលតារាង​ជាបណ្តោះអាសន្ន​៕​
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖
Stoke City3 – 5 Liverpool ៖

Newcastle United0 – 2 Manchester City ៖

មតិយោបល់