សៀមរាបៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តសៀមរាបនិងអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានសហការជាមួយ រថយន្ដមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល មន្ទីរពាណិជ្ជកម្មនិងគណៈកម្មការផ្សារចាស់ ស្ថិតនៅភូមិ មណ្ឌលមួយ សង្កាត់ស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប បានចុះធ្វើការត្រួតពិនិត្យគ្រឿងឧបភោគ បរិភោគ បន្លែ-ផ្លែឈើ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងបានយកគំរូមកធ្វើតេស្តបានចំនួន ៦៥គំរូ មានដូចជា ពពួកបន្លែស្រស់ ពពួកគ្រឿងសមុទ្រ ពពួកផ្លែឈើស្រស់ ពពួកបង្អែម មី-គុយទាវ ពពួកជ្រក់ ផ្អក ម៉ាំ ប្រហុក សាច់ក្រក នឹងត្រីងៀត ជាដើម។ល។
ជាលទ្ធផលក្រោយការវិភាគរបស់ក្រុមការងារ យើងរកឃើញថាក្នុងចំណោម ៦៥គំរូ មានតែមួយគំរូទំនិញទេ ដែលមានផ្ទុកសារធាតុគីមី (សំណល់គីមីថ្នាំកសិកម្ម) លើស្ពៃបូកគោ ដែលទទួលយកមកពីផ្សារសាមគ្គី ដែរបាននាំចូលពីប្រទេសវៀតណាម។
បន្ទាប់មកយើងបានបន្ដចែកជូន Poster ជូនដល់អាជីវករ នឹងពន្យល់ណែនាំជូនអំពីការដាក់លក់ផលិតផលអោយមានអនាម័យ នឹងការពិនិត្យការផុតកាលបរិច្ឆេទលើផលិតផលនានា៕
មតិយោបល់