កណ្តាលៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវសហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយជ្រុំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅវេលាម៉ោង ១៨:២០នាទីថ្ងៃទី១០ឧសភា២០១៦ នៅចំណុចមុខវត្តស្វាយជ្រុំ ភូមិលើឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រភពបានឲ្យដឹងថា ជនល្មើសមានឈ្មោះ ញ៉ែម វណ្ណី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ ទីលំនៅភូមិព្រែក
បង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនម៉ាទឹកក០២កញ្ចប់តូច និងទូរស័ព្ទដៃម៉ាក HIT ១គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋានស្រុកខ្សាច់កណ្តាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕



មតិយោបល់