ព័ត៌មានជាតិ

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន១កញ្ចប់

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវកំលាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនរួម និងថ្នាំញៀនចំនួន១កញ្ចប់ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលសង់ថ្មី ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ គង់ រតនា ហៅដារ៉ា ភេទប្រុសអាយ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ក្នុងប្រត្តិបត្តការណ៍នេះមានការបញ្ជាពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខនិងដឹកនាំកំលាំងបង្ក្រាបផ្ទាល់ដោយលោក គួក សុខហួ អធិការរងខណ្ឌទទួលបន្ទុកផ្នែកព្រហ្មទាន់ដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអបសាលាដំបូងរាជធានីភ្នំពេញ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យខាងលើគឺកំលាំងរបស់បានធ្វើការសបអង្កេតនិងស្រាវជ្រាវតាមជំនាញហើយបានចុះដល់បន្ទប់ជួលនិងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាដើម្បីឆែកឆេបន្ទប់ជួលរបស់ជនសង្ស័យហើយបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន១រួមនិងឧបករណ៍ប្រើប្រាស់មួយចំនួនទៀតទើបកំលាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានប្រព្រឹត្តអំពើជួញដូរគ្រឿងញៀនពិតប្រាកដមែនដោយខ្លួនបានទៅទិញថ្នាំញៀនពីម្តុំមុខមន្ទីពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) រួចហើយយកមករំលែកដាក់ក្នុងកូនថង់តូចដើម្បីលក់បន្ត។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធី៕

photo_2016-10-25_21-22-41

មតិយោបល់