ព័ត៌មានជាតិ

ទស្សនារូបភាព សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយភរិយានាយករជ្ឋមន្រ្តីឡាវ ធ្វើទស្សនកិច្ចនៅប្រាសាទព្រះកែវមរកត

ភ្នំពេញ: នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ០៣ និង៣០នាទីរសៀល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករជ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាមួយ លោកជំទាវ ណាលី សីុស៊ូលីដ ភរិយានាយករជ្ឋមន្រ្តី នៃសាធារណរជ្ឋប្រជាធិបតីប្រជាមានិតឡាវ ដើម្បីធ្វើទស្សនកិច្ចនៅប្រាសាទព្រះកែវមរកត ព្រះបរមរាជវាំង។

កម្មវិធីនេះ គឺជាផ្នែកមួយ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់គណ:ប្រតិភូជាន់ខ្ពស់ នៃប្រទេសឡាវ ដែលដឹកនាំដោយ លោក ថោងលូ សីុស៊ូលីដ នាយករជ្ឋមន្រ្តីនៃសាធារណ រដ្ឋប្រជាធិបតីប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

មតិយោបល់