តាកែវៈ កាលពីវេលាម៉ោងប្រហែល៩ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ មានករណីមនុស្សដួលស្លាប់នៅវាលស្រែខាងកើតភូមិសូរច័ន្ទ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
សពជនរងគ្រោះមានឈ្មោះ ហ៊ុន ហម ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានមុខរបរកសិករ។
មុនពេលកើតហេតុជនរងគ្រោះបានទៅមើលទឹកស្រែចម្ងាយពីផ្ទះប្រហែល១២០ម៉ែត្រ ក៏ដួលផ្កាប់មុខស្លាប់នៅកន្លែងកើតហេតុ ត្រូវបានបងប្អូនរស់នៅក្នុងភូមិនៅក្បែរនោះប្រទះឃើញ សែងមកផ្ទះ។
ក្រោយកើតហេតុ កម្លាំងផ្នែកជំនាញបានសហការជាមួយការិយាល័យបច្ចេកទេសនិងដោយមានការចូលពីលោកគ្រូពេទ្យមេភូមិលោកមេឃុំ ធ្វើ
កោសល្បវិច្ច័យសព ជំនាញបានសន្និដ្ឋានថាជនរងឈ្មោះហ៊ុន ហម ពិតជាដួលស្លាប់ដោយបញ្ហាសុខភាពផ្ទាល់ខ្លួនពិតប្រាកដមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់