ព័ត៌មានអន្តរជាតិ

ជំនួបកំពូលក្រុងម៉ូស្គូ និងព្យុងយ៉ាង នឹងជាការពិភាក្សាដ៏ល្អបំផុត សម្រាប់ទស្សនកិច្ចរបស់លោក គីម ទៅកាន់រុស្ស៊ី

រុស្ស៊ីៈ កន្លងមករដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ធ្លាប់បានផ្ដល់ការអញ្ជើញមួយ ទៅកាន់លោក គីម ជុងអ៊ុន ដើម្បធ្វើដំណើរទស្សនកិច្ចនៅរុស្ស៊ី ដែលអាចធ្វើទៅបាន ក្នុងអំទ្បុងពេលវេទិកាសេដ្ឋកិច្ចខាងកើត (EEF)។ លុះក្រោយមកទៀត គឺនៅខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏បានបញ្ជាក់ពីការអញ្ជើញនេះផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងជំនួបនេះ អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់ថា គឺនៅមិនទាន់ទទួលបានការបញ្ជាក់ ពីភាគីកូរ៉េខាងជើងនៅឡើយទេ។

យ៉ាងណាមិញសម្រាប់ជំនួបកំពូលនេះ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានប្រាប់កាសែត Izvestiya ថា ក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង នឹងពិចារណាលើជម្រើសជាច្រើន នៃដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី។

ដោយលោក Ushakov បានសង្កត់ធ្ងន់ថា ក្រុងម៉ូស្គូមិនបានរំពឹងថា មេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងចូលរួមក្នុងកិច្ចប្រជុំ EEF ស្តីពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ជំនួបពិភាក្សារបស់ពួកគេ ដែលបានគ្រោងទុកក្នុងពេលតែមួយនោះទេ៕

មតិយោបល់