ព័ត៌មានជាតិ

រន្ធត់! បុរសម្នាក់ ជិះម៉ូតូទៅបុករថយន្តដឹកស្រូវពីក្រោយ ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានម៉ូតូមួយគ្រឿង បានបុករថយន្ត ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១១៣-១១៤ ភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងម៉ូតូម៉ាកCBR 150cc) ពណ៌ស ស្លាកលេខ កំពង់ធំ 1K-0229 បើកបរដោយឈ្មោះ អ៊ន សាម៉ុត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគុហ៍បារ៉ែង ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ កំពង់ចាម 3A-6986 ដឹកស្រូវ​ ពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់