សៀមរាបៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង១០នាទី ត្រង់ចំណុចខាងត្បូងស្ថានីយ៍សាំងភូមិខ្នារ សង្កាត់ជ្រាវ ចម្ងាយប្រហែល ១០០ ម៉ែត្រ សមត្ថកិច្ចរបស់ក្រុងបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ បានដេញចាប់ជនសង្ស័យ ២នាក់ ជំនាញជិះម៉ូតូឆក់កាបូបបានសម្រេច ខណៈកំពុងធ្វើសកម្មភាពឆក់ជនរងគ្រោះកំពុងជិះម៉ូតូដូចគ្នា ហើយជិះគេចខ្លូនតែអស់លក្ខណ៍ ដោយម៉ូតូជន សង្ស័យរលត់។
ជនសង្ស័យចំនួន ០២នាក់ ដែលត្រូវធ្វើការឃាត់ខ្លួនមានឈ្មោះ
ទី១/ឈ្មោះ ហេង ភៈរុណ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ។
ទី២/ឈ្មោះ គីម លឿង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្ដោះអាសន្នភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ យី ចន្ថា ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ។
ជនសង្ស័យចំនួន ០២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម (Dream C125 ) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ បិទតែម ២០១៥ គ្មានស្លាកលេខ គ្មានកញ្ចក់ គ្មានកន្ត្រក និងគ្មានកុងទ័រ មានលេខតួលេខនិងលេខម៉ាស៊ីន ៥៤ ០៤៩០១ បានជិះធ្វើសកម្មភាពឆក់កាបូប ពណ៌ផ្កាឈូករបស់ជនរងគ្រោះ ពីផ្អែកតាមការពិនិត្យក្នុងកាបូបមាន៖
-ប្រាក់រៀលចំនួន ១២ ម៉ឺនរៀល
-ទូរស័ព្ទម៉ាក oppo A7១គ្រឿង
-ខ្សែក (ផ្លាកទីន) ចំនួន០៣ខ្សែ
-កងដៃ ផ្លាកទីន ចំនួន ០២កង
-ចិញ្ចៀនមួយវង់ (ផ្លាកទីន) ដាំត្បូង ។
ក្រោយធ្វើសកម្មភាពឆក់កាបូបបានសម្រេចជនសង្ស័យទាំងពីរបាន ក៏ជិះគេចខ្លួនសំដៅទៅផ្លូវកុងស៊ី(កាប់ជ្រូក) ក្នុងភូមិខាងលើហើយ ជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែកឆោឡោឲ្យជួយចាប់ចោរ លុះដល់ចំណុចក្រុមទី១០ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ខណៈនោះម៉ូតូរបស់ជនសង្ស័យបានរលត់ ហើយត្រូវកម្លាំងប៉ុស្តិ៍ នឹងប្រជាការពារភូមិខ្នារដែលកំពុងល្បាតរួមទាំង ប្រជាពលរដ្ឋនៅក្បែរនោះ បានព័ទ្ធចាប់ខ្លួនជនសង្ស័យខាងលើ ហើយបាននាំយកមកសសកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ជ្រាវតែម្ដង បន្ទាប់ពីសួរនាំជនសង្ស័យខាងលើបានសារភាពថា ខ្លួននឹងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះពិតមែន រីឯជនសង្ស័យឈ្មោះ ហេង ភៈរុណ ហៅយក់ ក៏បានសារភាពផងដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង០០នាទីខ្លួនបានធ្វើសកម្មភាពឆក់កាបូប ប្រជាពលរដ្ឋសម្រេចនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ បច្ចុប្បន្នជនសង្ស័យ ត្រូវនគរបាលក្រុងកំពុងរៀបសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការ៕
មតិយោបល់