ព័ត៌មានជាតិ

ជនល្មោភកាមឆ្លៀតឱកាសបន្លំខ្លួនរួមរ័ក្សជាមួយប្រពន្ធក្លើរហូតបានសម្រេច

កំពង់ចាម: កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិឈូក ឃុំតាប្រុក ស្រុកចម្ការលើ បុរសម្នាក់បានទិញស្រាទៅផឹកស៊ីនៅផ្ទះក្លើ លុះពេលបុរសជាក្លើស្រវឹងជោកជាំលែងដឹងខ្លួន ក៏ឡើងលើផ្ទះបន្លំខ្លួនជាប្តីធ្វើសកម្មភាពរួមរ័ក្សជាមួយប្រពន្ធក្លើ រហូតដល់បានសម្រេចតណ្ហា។

ជនរងគ្រោះឈ្មោះ យ រ អាយុ ៤៧ឆ្នាំ ។
ជនសង្ស័យឈ្មោះ ជុំ បូណា ហៅប៉ិត អាយុ ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុ បុរសជាក្លើរបស់ប្ដីបានទិញស្រាមកផឹកនៅផ្ទះខ្លួន ពេលប្ដីស្រវឹងលែងដឹកខ្លួន ជនសង្ស័យក៏បន្លំខ្លួនទៅរួមរ័ក្សរហូតបានសម្រេច លុះព្រឹកឡើងស្រ្តីរងគ្រោះនឹកសង្ស័យ ក៏សួរនាំប្តីរឿងរួមរ័ក្សកាលពីយប់ ទើបដឹងថា ក្លើកំហូចរបស់ប្តីជាអ្នកបន្លំខ្លួនមករួមរ័ក្សជាមួយនាង ក៏រត់ទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជនល្មោភកាមនេះ ចាត់ការតាមនីតិវិធី៕

មតិយោបល់